បណ្តា​បញ្ញា​ទាំងនោះ សុត​មយប្បញ្ញា តើ​ដូចម្តេច។ បុគ្គល​បាន​ស្តាប់ (នូវ​ពាក្យ​ពន្យល់) អំពីសំណាក់​នៃ​បុគ្គល​ដទៃ ហើយ​បាន​នូវ​សេចក្តី​គាប់ចិត្ត នូវ​សេចក្តី​យល់ឃើញ នូវ​សេចក្តី​ពេញចិត្ត នូវ​ការឈ្វេងយល់ នូវ​សេចក្តី​ពិនិត្យ​ឃើញ នូវ​ការ​ចូលចិត្ត​ក្នុង​ការ​សម្លឹង​មើល​នូវ​ធម៌ ដ៏​សមគួរ យ៉ាងនេះ ក្នុង​ការងារ​ប្រកបដោយ​ឧបាយ​ប្រាជ្ញា​ក្តី ក្នុង​សិល្ប​សាស្រ្ត​ប្រកបដោយ​ឧបាយ​ប្រាជ្ញា​ក្តី ក្នុង​វិជ្ជាស្ថាន ប្រកបដោយ​ឧបាយ​ប្រាជ្ញា​ក្តី ថា​សត្វ​មានកម្ម​ជា​របស់​ខ្លួន​ក្តី ថា​សត្វ​ប្រព្រឹត្តទៅ​តាម​មគ្គសច្ច​ក្តី ថា​រូប​មិន​ទៀង​ក្តី ថា​វេទនា​មិន​ទៀង​ក្តី ថា​សញ្ញា​មិន​ទៀង​ក្តី ថា​សង្ខារ​ទាំងឡាយ​មិន​ទៀង​ក្តី ថា​វិញ្ញាណ​មិន​ទៀង​ក្តី នេះ​ហៅថា សុត​មយប្បញ្ញា។ បញ្ញា​ទាំងអស់ របស់​បុគ្គល​ចូលកាន់​សមាបត្តិ ឈ្មោះថា ភាវនា​មយប្បញ្ញា។
 [៣៩] បណ្តា​បញ្ញា​ទាំងនោះ ទាន​មយប្បញ្ញា តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង ព្រោះ​ប្រារព្ធ​ទាន ព្រោះ​បាន​ទាន នេះ​ហៅថា ទាន​មយប្បញ្ញា។ បណ្តា​បញ្ញា​ទាំងនោះ សីល​មយប្បញ្ញា តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង
ថយ | ទំព័រទី ៩០ | បន្ទាប់