ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង ព្រោះ​ប្រារព្ធ​សីល ព្រោះ​បាន​សីល នេះ​ហៅថា សីល​មយប្បញ្ញា។ បញ្ញា​ទាំងអស់​របស់​បុគ្គល ដែល​ចូលកាន់​សមាបត្តិ ឈ្មោះថា ភាវនា​មយប្បញ្ញា។
 [៤០] បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​ក្នុង​អធិសីល តើ​ដូចម្តេច។ កាលដែល​បុគ្គល​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង នេះ​ហៅថា បញ្ញា​ក្នុង​អធិសីល។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​ក្នុង​អធិចិត្ត តើ​ដូចម្តេច។ កាល​បុគ្គល​ចូលកាន់​រូបាវចរ​សមាបត្តិ និង​អរូបាវចរ​សមាបត្តិ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា កើតឡើង នេះ​ហៅថា បញ្ញា​ក្នុង​អធិចិត្ត។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​ក្នុង​អធិប្បញ្ញា តើ​ដូចម្តេច។ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ នេះ​ហៅថា បញ្ញា​ក្នុង​អធិប្បញ្ញា។
 [៤១] បណ្តា​បញ្ញា​ទាំងនោះ សេចក្តី​ឈ្លាស​ក្នុង​ការ​ចំរើន តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ​ថា កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​ធម៌​ពួក​នេះ ធម៌​ទាំងឡាយ​ជាអកុសល​ដែល​មិនទាន់​កើត ក៏​មិនកើត​ឡើង ទាំង​ពួក​ធម៌​ជាអកុសល ដែល​កើត​ហើយ ក៏​សាបសូន្យ​ទៅវិញ
ថយ | ទំព័រទី ៩១ | បន្ទាប់