ភាពនៃបុគ្គលដែលគេប្រដៅបានដោយងាយ។ បុគ្គលប្រកបដោយភាពដែលគេប្រដៅបានដោយងាយនេះ ឈ្មោះថា បុគ្គលប្រដៅងាយ។ បុគ្គលមានមិត្តល្អ តើដូចម្តេច។ បណ្តាបុគ្គលទាំងនោះ ភាពនៃបុគ្គលមានមិត្តល្អ តើដូចម្តេច។ បុគ្គលណា មានសទ្ធា មានសីល ជាពហុស្សូត មានចាគៈ មានបញ្ញា ការសេពគប់ ការសេពដោយស្និទ្ធស្នាល ការសេពដោយត្រូវគំនិតគ្នា ការគប់រកគ្នា ការគប់រកត្រូវគំនិតគ្នា សេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ជិតដិតនឹងគ្នា ភាពនៃបុគ្គលមូលមិត្តជាមួយគ្នា ចំពោះបុគ្គលទាំងនោះណា នេះហៅថា ភាពនៃបុគ្គលមានមិត្តល្អ។ បុគ្គលប្រកបដោយភាពជាអ្នកមានមិត្តល្អនេះ ឈ្មោះថា បុគ្គលមានមិត្តល្អ។
[៧៤] បុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុ ហើយជាអ្នកកាន់មិនយកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមចក្ចុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ភ្លក្សរសដោយអណ្តាត។បេ។