ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត យ៉ាងនេះឯង ក្អមនោះ មានទឹកពេញ ហើយគ្របជិត មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយក្អម តែងមានក្នុងលោក។
[១១៩] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក តើដូចម្តេច។ អន្លង់ទឹកមាន ៤ យ៉ាង គឺ អន្លង់ទឹករាក់ តែមានរស្មីជ្រៅ ១ អន្លង់ទឹកជ្រៅ តែមានរស្មីរាក់ ១ អន្លង់ទឹករាក់ មានរស្មីរាក់ ១ អន្លង់ទឹកជ្រៅ មានរស្មីជ្រៅ ១។
[១២០] បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹកនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ ១ បុគ្គលដូចអន្លង់ទឹកជ្រៅ តែមានរស្មីរាក់ ១ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ ១ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីជ្រៅ ១។ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ តើដូចម្តេច។ បុគ្គលខ្លះ