ជាអ្នកមិនបរិបូណ៌សីលដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌សីល មិនបរិបូណ៌សមាធិដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌សមាធិ មិនបរិបូណ៌បញ្ញាដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញា មិនបរិបូណ៌វិមុត្តិដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិ មិនបរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ មិនប្រតិបតិ្តដើម្បីប្រយោជន៍ខ្លួនឯង យ៉ាងនេះឯង។ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍បុគ្គលដទៃផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌សីលដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌សីលផង បរិបូណ៌សមាធិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌សមាធិផង បរិបូណ៌បញ្ញាដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញាផង បរិបូណ៌វិមុត្តិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិផង បរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯងផង