សកទាគាមិបុគ្គល ១ និងបុគ្គលដែលជាព្រះអរហន្តក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ។ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ តើដូចម្តេច។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ។
ចប់ ទសកនិទ្ទេស។
បុគ្គលប្បញ្ញត្តិ នៃបុគ្គលទាំងឡាយ មានប្រមាណប៉ុណ្ណេះ។
ចប់ បុគ្គលប្បញ្ញត្តិបករណៈ ឆភាណវារៈ។
ថយ | ទំព័រទី ៣៩០