ណា ប្រកបដោយ​ធម៌​ជា​កិលេស ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​កិលេស ទាំង​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​កិលេស ទាំង​ជា​ធម៌​សៅហ្មង​ហើយ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​កិលេស ទាំង​ប្រកបដោយ​កិលេស ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤៤៣] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​សៅហ្មង​ហើយ តែ​មិនមែន​ជា​កិលេស ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​កិលេស តែ​មិនមែន​កិលេស ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​បីតិ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​សុខ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។
ថយ | ទំព័រទី ១៧០ | បន្ទាប់