ការ​ប្រាស​ចេញ មួយអន្លើដោយ​ការ​ប្រកប​ព្រម ការ​ប្រកប​ព្រម មួយអន្លើដោយ​ការ​ប្រាស​ចេញ ការ​ប្រកប​ព្រម មួយអន្លើដោយ​ការ​ប្រកប​ព្រម ការ​ប្រាស​ចេញ មួយអន្លើដោយ​ការ​ប្រាស​ចេញ ការ​ប្រកប​ព្រម និង​ការ​ប្រាស​ចេញ មួយអន្លើដោយ​ការ​សង្រ្គោះ ការ​សង្រ្គោះ និង​ការ​មិន​សង្រ្គោះ មួយអន្លើដោយ​ការ​ប្រកប​ព្រម ការ​ប្រកប​ព្រម និង​ការ​ប្រាស​ចេញ មួយអន្លើដោយ​ការ​មិន​សង្រ្គោះ ការ​សង្រ្គោះ និង​ការ​មិន​សង្រ្គោះ មួយអន្លើដោយ​ការ​ប្រាស​ចេញ។ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ សច្ចៈ៤ ឥន្រ្ទិយ២២ បដិច្ចសមុប្បាទ សតិ​ប្ប​ដ្ឋាន៤ សម្ម​ប្ប​ធាន៤ ឥទ្ធិបាទ៤ ឈាន៤ អប្ប​មញ្ញា៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គ​មាន​អង្គ៨ ដ៏​ប្រសើរ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត អធិមោក្ខ (ការ​ជឿស៊ប់) មនសិការ (ការ​ធ្វើ​ទុក​ក្នុងចិត្ត)។ ការ​សង្រ្គោះ​ដោយបទ ៣(១) ការ​មិន​សង្រ្គោះ​ដោយបទ៣ ការ​សមប្រកប​ដោយបទ ៤(២) ការ​ប្រាស​ចេញ​ចាក​បទ៤។ ធម៌​មាន​ចំណែក​ស្មើ ធម៌​មាន​ចំណែក​មិន​ស្មើ។ ធម្ម​សង្គ​ណិ​ទាំងអស់ ជា​មាតិកា​នៃ​ធាតុកថា។

ចប់​មាតិកា។


(១) បទ៣ គឺ ខន្ធ ធាតុ អាយតនៈ។ (២) បទ ៤ គឺ​អរូបក្ខន្ធ​ទាំង ៤។ អដ្ឋកថា។
ថយ | ទំព័រទី ២ | បន្ទាប់