[៥១៥] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិនមែន​ជា​រូបាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិនមែន​ជា​អរូបាវចរ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិនមែន​ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិន​ទៀង ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិន​ប្រកបដោយ​សត្រូវ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ធម្មាយតនៈ ១ ធម្មធាតុ ១ ជីវិត ១ នាមរូប ១ សឡាយ​តនៈ ១ ជាតិ ១ ជរា ១ មរណៈ ១ និង​ធម៌ ២ តែ​មិន​មាន​ក្នុង​តិកៈ​ឡើយ ធម៌ ៧ មាន​ក្នុង​ចន្លោះ​ជាដំបូង ធម៌ ១០ មាន​ក្នុង​គោ​ច្ឆ​កៈ ធម៌ ១៤ មាន​ក្នុង​ចន្លោះ​ខាងចុង ធម៌ ៦ មាន​ក្នុង​ទីបំផុត ធម៌ ៤៧ នេះ រមែង​មាន​ដោយ​សមុច្ឆេទ​ផង ដោយ​មោឃ​បុច្ឆ​កៈ​ផង។

ចប់ វិ​ប្ប​យុត្តេ​ន សង្គហិ​តា​សង្គហិ​តបទ​និទ្ទេស។
ចប់ ធាតុកថា​បក​រណៈ។

ថយ | ទំព័រទី ២០៩ | បន្ទាប់