ជា​ព្រះសម្មាសម្ពុទ្ធ បុគ្គល​ជា​ព្រះ​បច្ចេកពុទ្ធ បុគ្គល​ជា​ឧភតោភាគ​វិមុត្ត (រួច​ស្រឡះ​ដោយ​ចំណែក​ទាំងពីរ) បុគ្គល​ជា​បញ្ញា​វិមុត្ត (រួច​ស្រឡះ​ដោយ​បញ្ញា) បុគ្គល​ជា​កាយ​សក្ខី (មាន​កាយ​ជា​បន្ទាល់) បុគ្គល​ជា​ទិដ្ឋិ​ប្ប​ត្តៈ (សម្រេច​ដោយ​ទិដ្ឋិ) បុគ្គល​ជា​សទ្ធា​វិមុត្ត (រួច​ស្រឡះ​ដោយ​សទ្ធា) បុគ្គល​ជា​ធម្មា​នុ​សារី (រលឹក​តាម​ធម៌) បុគ្គល​ជា​សទ្ធា​នុ​សារី (រលឹក​តាម​សទ្ធា) បុគ្គល​ជាស​ត្ត​ក្ខ​ត្តុំ​បរ​មៈ (កើត​អស់​វារៈ ៧ ដង) បុគ្គល​ជា​កោ​លំ​កោ​លៈ (ចេញពី​ត្រកូល​ទៅកាន់​ត្រកូល) បុគ្គល​ជាឯក​ពី​ជី (មានពូជ​គឺ​ខន្ធ​តែម្តង) បុគ្គល​ជាស​កទា​គាមី (មកកាន់​លោក​នេះ​ម្តង​ទៀត) បុគ្គល​ជា​អនាគាមី (មិន​មកកាន់​លោក​នេះ​ទៀត) បុគ្គល​ជា​អន្ត​រា​បរិ​និ​ព្វា​យី (បរិនិព្វាន​ពាក់កណ្តាល​អាយុ) បុគ្គល​ជា​ឧបហ​ច្ច​បរិ​និ​ព្វា​យី (កន្លង​ហួស​ពាក់កណ្តាល​អាយុ​ទើប​បរិនិព្វាន) បុគ្គល​ជា​អសង្ខា​របរិ​និ​ព្វា​យី (បរិនិព្វាន​ដោយ​មិនបាច់​ព្យាយាម​ខ្លាំង) បុគ្គល​ជាស​សង្ខា​របរិ​និ​ព្វា​យី (បរិនិព្វាន​ដោយ​ព្យាយាម​ខ្លាំង) បុគ្គល​ជា​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី (មាន​ខ្សែ​នៃ​មគ្គ​ទៅ​ខាងលើ​ដរាបដល់​អកនិដ្ឋ​ព្រហ្ម​ហើយ​បរិនិព្វាន) បុគ្គល​ជា​សោ​តា​បន្នៈ ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល បុគ្គល​ជាស​កទា​គាមី ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល បុគ្គល​ជា​អនាគាមី
ថយ | ទំព័រទី ២១៥ | បន្ទាប់