បុគ្គល​មាន​បញ្ញា​ដូច​ក្អម​ផ្កាប់ ១ បុគ្គល​មាន​បញ្ញា​ដូចជា​ថ្នក់​លេច ១ បុគ្គល​មាន​បញ្ញា​ក្រាស់ ១។ បុគ្គល​ខ្លះ​មិន​ប្រាសចាក​តម្រេក​ក្នុង​កាម និង​ភព​ក៏​មាន ១ បុគ្គល​ខ្លះ​ប្រាសចាក​តម្រេក​ក្នុង​កាម តែ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​ភព ក៏​មាន ១ បុគ្គល​ខ្លះ​ប្រាសចាក​តម្រេក​ក្នុង​កាម​ផង ក្នុង​ភព​ផង ក៏​មាន ១។ បុគ្គល​ប្រៀប​ដោយ​គំនូស​ថ្ម ១ បុគ្គល​ប្រៀប​ដោយ​គំនូស​ដី ១ បុគ្គល​ប្រៀប​ដោយ​គំនូស​ទឹក ១។ បុគ្គល ៣ ពួក ប្រៀប​ដោយ​សំពត់​សំបក​ឈើ។ បុគ្គល ៣ ពួក ប្រៀប​ដោយ​សំ​ពត់​កាសិ​កៈ។ បុគ្គល​ដែលគេ​ប្រមាណ​បាន​ដោយ​ងាយ ១ បុគ្គល​ដែលគេ​ប្រមាណ​បាន​ដោយ​ក្រ ១ បុគ្គល​ដែលគេ​ប្រមាណ​មិនបាន ១។ បុគ្គល​ខ្លះ មិន​គួរ​គេ​សេព មិន​គួរ​គប់ មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត ក៏​មាន ១ បុគ្គល​ខ្លះ គួរ​គេ​សេព គួរ​គប់ គួរ​ចូល​ទៅ​អង្គុល​ជិត ក៏​មាន ១ បុគ្គល​ខ្លះ​គួរ​គេ​ធ្វើសក្ការៈ គោរព ហើយ​សេពគប់ ចូល​ទៅ​អង្គុយ​ជិត ក៏​មាន ១។ បុគ្គល​ខ្លះ គួរ​គេ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់ មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត ក៏​មាន ១ បុគ្គល​ខ្លះ គួរ​គេ​រមិលមើល តែ​មិន​គួរ​សេព មិន​គួរ​គប់ មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត ក៏​មាន ១ បុគ្គល​ខ្លះ គួរ​គេ​សេព គួរ​គប់ គួរ​ចូល​ទៅ​អង្គុយ
ថយ | ទំព័រទី ២១៨ | បន្ទាប់