បុ​គ្គ​លជា​ឧគ្ឃ​ដិ​តញ្ញូ ១ បុគ្គល​ជា​វិប​ចិ​តញ្ញូ ១ បុ​គ្គ​លជា​នេយ្យៈ ១ បុគ្គល​ជា​បទ​បរ​មៈ ១។ បុគ្គល​មាន​ប្រាជ្ញា​គួរ តែ​មាន​ប្រាជ្ញា​មិន​រួសរាន់ ១ បុគ្គល​មាន​ប្រាជ្ញា​រួសរាន់ តែ​មាន​ប្រាជ្ញា​មិន​គួរ ១ បុគ្គល​មាន​ប្រាជ្ញា​គួរ ទាំង​មាន​ប្រាជ្ញា​រួសរាន់ ១ បុគ្គល​មាន​ប្រាជ្ញា​មិន​គួរ ទាំង​មាន​ប្រាជ្ញា​មិន​រួសរាន់ ១។ បុគ្គល​ជា​ធម្មកថិក ៤ ពួក។ បុគ្គល ៤ ពួក ប្រៀប​ដោយ​មេឃ។ បុគ្គល ៤ ពួក ប្រៀប​ដោយ​កណ្តុរ។ បុគ្គល ៤ ពួក ប្រៀប​ដោយ​ផ្លែស្វាយ។ បុគ្គល ៤ ពួក ប្រៀប​ដោយ​ក្អម។ បុគ្គល ៤ ពួក ប្រៀប​ដោយ​អន្លង់​ទឹក។ បុគ្គល ៤ ពួក ប្រៀប​ដោយ​គោ​បម្រើ។ បុគ្គល ៤ ពួក ប្រៀប​ដោយ​សត្វ​អាសីរពិស។ បុគ្គល​ខ្លះ មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​ពោល​សរសើរ​បុគ្គល​ដែល​គួរ​តិះដៀល ក៏​មាន ១ បុគ្គល​ខ្លះ មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​ពោល​តិះដៀល​បុគ្គល​ដែល​គួរ​សរសើរ ក៏​មាន ១ បុគ្គល​ខ្លះ មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​សំដែង​សេចក្តី​ជ្រះថ្លា ក្នុង​ទី​ដែល​មិន​គួរ​ជ្រះថ្លា ក៏​មាន ១ បុគ្គល​ខ្លះ មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​សំដែង​សេចក្តី​មិន​ជ្រះថ្លា ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា ក៏​មាន ១។ បុគ្គល​ខ្លះ
ថយ | ទំព័រទី ២២០ | បន្ទាប់