និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ ឲ្យ​រលត់​ទៅវិញ មិន​មាន​សេសសល់​ផង ក៏​មាន ១ បុគ្គល​ខ្លះ ប្រព្រឹត្ត​ល្មើស មិន​មាន​សេចក្តី​ក្តៅក្រហាយ ទាំង​មិនដឹង​ច្បាស់​តាមពិត​នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ ឲ្យ​រលត់​ទៅវិញ មិន​មាន​សេសសល់ ក៏​មាន ១ បុគ្គល​ខ្លះ មិន​ប្រព្រឹត្ត​ល្មើស​ទេ មាន​សេចក្តី​ក្តៅក្រហាយ ទាំង​មិនដឹង​ច្បាស់​តាមពិត​នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ ឲ្យ​រលត់​ទៅវិញ មិន​មាន​សេសសល់ ក៏​មាន ១ បុគ្គល​ខ្លះ មិន​ប្រព្រឹត្ត​ល្មើស មិន​មាន​សេចក្តី​ក្តៅក្រហាយ​ទេ មិនដឹង​ច្បាស់​តាមពិត​នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ ឲ្យ​រលត់​ទៅវិញ មិន​មាន​សេសសល់ ក៏​មាន ១ បុគ្គល​ខ្លះ មិន​ប្រព្រឹត្ត​ល្មើស មិន​មាន​សេចក្តី​ក្តៅក្រហាយ​ផង ដឹង​ច្បាស់​តាមពិត​នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ ឲ្យ​រលត់​ទៅវិញ មិន​មាន​សេសសល់​ផង ក៏​មាន ១។
ថយ | ទំព័រទី ២២៥ | បន្ទាប់