អព្ភូត​ធម្មៈ វេ​ទល្លៈ មាន​ប្រមាណ​ច្រើន តែ​បុគ្គល​នោះ មិនដឹង​នូវ​អត្ថ​នៃ​ពុទ្ធវចនៈ​មាន​ប្រមាណ​ច្រើន​នោះ មិនដឹង​នូវ​ធម៌ មិន​ប្រតិបត្តិ​ធម៌ តាម​សមគួរ​ដល់​ធម៌ បុគ្គល​ជា​អ្នកចេះដឹង​ច្រើន តែ​មិន​ប្រតិ​បតិ្តតាមដោយ​ការចេះដឹង យ៉ាងនេះ​ឯង។ បុគ្គល​ជា​អ្នកចេះដឹង​ច្រើន ទាំង​ប្រតិបត្តិ​តាមដោយ​ការចេះដឹង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មាន​ពុទ្ធវចនៈ គឺ សុ​ត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិ​វុត្ត​កៈ ជាត​កៈ អព្ភូត​ធម្មៈ វេ​ទល្លៈ មាន​ប្រមាណ​ច្រើន ទាំង​បុគ្គល​នោះ ដឹង​នូវ​អត្ថ​នៃ​ពុទ្ធវចនៈ​មាន​ប្រមាណ​ច្រើន ដឹង​នូវ​ធម៌ ហើយ​ប្រតិបត្តិ​ធម៌​តាម​សមគួរ​ដល់​ធម៌ បុគ្គល​ជា​អ្នកចេះដឹង​ច្រើន ទាំង​ប្រតិបត្តិ​តាមដោយ​ការចេះដឹង យ៉ាងនេះ​ឯង។
 [១៤០] បុគ្គល​ជា​សមណៈ​មិន​កម្រើក តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ដល់​នូវ​សោតៈ មាន​កិរិយា​មិន​ធ្លាក់ចុះ​ជា​ធម្មតា ជា​បុគ្គល​ទៀងទាត់ មានការ​ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ខាងមុខ ព្រោះ​ការ​អស់​ទៅ​នៃ​សញ្ញោជនៈ ៣ នេះ​ហៅថា បុគ្គល​ជា​សមណៈ​មិន​កម្រើក។ បុគ្គល​ជា​សមណៈ​ដូច​ផ្កាឈូក​ក្រហម តើ​ដូចម្តេច។
ថយ | ទំព័រទី ៣៦១ | បន្ទាប់