[១៤៩] បុគ្គល​ជា​ឧភតោភាគ​វិមុត្ត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​នូវ​វិមោក្ខ ៨ ដោយ​នាមកាយ ទាំង​អាសវៈ របស់​បុគ្គល​នោះ ក៏​អស់រលីង ព្រោះ​បានឃើញ​ដោយ​បញ្ញា នេះ​ហៅថា បុគ្គល​ជា​ឧភតោភាគ​វិមុត្ត។ បុគ្គល​ជា​បញ្ញា​វិមុត្ត ជា​កាយ​សក្ខី ជា​ទិដ្ឋិ​ប្ប​ត្តៈ ជា​សទ្ធា​វិមុត្ត ជា​ធម្មា​នុ​សារី តើ​ដូចម្តេច។ បុគ្គល​ជា​សទ្ធា​នុ​សារី តើ​ដូចម្តេច។ បុគ្គល​ណា ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល មាន​សទ្ធិន្រ្ទិយ​ដ៏​លើសលុប បុគ្គល​នោះ ចម្រើន​នូវ​អរិយមគ្គ មាន​សទ្ធា​ជា​គ្រឿង​នាំទៅ មាន​សទ្ធា​ជា​ប្រធាន នេះ​ហៅថា បុគ្គល​ជា​សទ្ធា​នុ​សារី។ បុគ្គល​ដែល​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ហៅថា សទ្ធា​នុ​សារី។ បុគ្គល​ដែល​តាំងនៅ​ក្នុង​ផល ហៅថា សទ្ធា​វិមុត្ត។

ចប់​សត្ត​កនិទ្ទេស។

ថយ | ទំព័រទី ៣៨៥ | បន្ទាប់