ធម៌​ទាំងនោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
ធម៌ ២២ គឺ​រូប ១ ធម្មាយតនៈ ១ ធម្មធាតុ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ នាមរូប ១ ភព ២ ជាតិ ១ ជរា ១ មច្ចុ ១ រូប ១ ធម្មជាត​មិន​មាន​អារម្មណ៍ ១ ធម្មជាត​មិនមែន​ចិត្ត ១ ធម្មជាត​ប្រាសចាក​ចិត្ត ១ ធម្មជាត​មិន​ច្រឡំ​ដោយចិត្ត ១ ធម្មជាត​តាំង​ឡើង​អំពី​ចិត្ត ១ ធម្មជាត​កើតជា​មួយ​នឹង​ចិត្ត ១ ធម្មជាត​ប្រព្រឹត្តទៅ​តាមចិត្ត ១ ធម្មជាតិ​ខាងក្រៅ ១ ឧបា​ទា ១ ន័យ​នុ៎ះ ព្រះ​សាស្តា ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ហើយ។

ចប់ អសង្គហិ​តេន អសង្គហិ​តបទ​និទ្ទេស។


សម្បយោគ​វិប្បយោគ​បទ​និទ្ទេស


 [២២៤] រូបក្ខន្ធ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ គឺ​មនាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ គឺ​មនាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ គឺ វេទនា សញ្ញា សង្ខារ​ក៏​មាន។
ថយ | ទំព័រទី ៨៦ | បន្ទាប់