បុគ្គល​អ្នកទទួល​សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤២] សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកទទួល​សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល​អ្នកទទួល​សុខ​នោះ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​អ្នកទទួល​សុខ​នោះ គេ​ដឹង​បាន​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុ​ក្ខ​នោះៗ មិន​មាន ការ​ផ្តាច់​បង់​នូវ​វដ្តៈ មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៣] សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកទទួល​សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នក​រង​នូវ​បុគ្គល គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៤] សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកទទួល​សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ អើ។ ព្រះនិព្វាន គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកទទួល​ព្រះនិព្វាន គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១០២ | បន្ទាប់