[១៤៥] សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកទទួល​សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ អើ។ មហាប្រឹថពី គេ​ដឹង​បាន​ឬ។បេ។ មហាសមុទ្ទ គេ​ដឹង​បាន​ឬ។ ស្តេចភ្នំ​ឈ្មោះ​សិនេរុ គេ​ដឹង​បាន​ឬ។ ទឹក គេ​ដឹង​បាន​ឬ។ ភ្លើង គេ​ដឹង​បាន​ឬ។ ខ្យល់ គេ​ដឹង​បាន​ឬ។បេ។ ស្មៅ ឈើ​តូច និង​ឈើ​ធំ គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នក​រង​នូវ​ស្មៅ ឈើ​តូច និង​ឈើ​ធំ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៦] សុខ​ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ បុគ្គល​អ្នកទទួល​សុខ ជា​របស់​មនុស្ស គេ​ដឹង​បាន​ឬ។ អើ។ សុខ​ជា​របស់​មនុស្ស ដទៃ បុគ្គល​អ្នកទទួល​សុខ ជា​របស់​មនុស្ស ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៧] ទុក្ខ​ក្នុង​អបាយ គេ​ដឹង​បាន​ឬ។ អើ។ បុគ្គល​អ្នក​រងទុក្ខ​ក្នុង​អបាយ គេ​ដឹង​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១០៣ | បន្ទាប់