[១៥៧] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។បេ។ មហាសមុទ្រ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥៨] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ ទុក្ខក្នុងនរក ដទៃ បុគ្គលអ្នករងទុក្ខក្នុងនរក ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥៩] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ អ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលនោះធ្វើ បុគ្គលនោះទទួលឬ។