បុគ្គល​ដទៃ​ទទួល បុគ្គល​នោះ​ផង បុគ្គល​ដទៃ​ផង ធ្វើ បុគ្គល​នោះ​ផង បុគ្គល​ដទៃ​ផង ទទួល បុគ្គល​នោះ​មិនមែន​ធ្វើ បុគ្គល​នោះ​មិនមែន​ទទួល បុគ្គល​ដទៃ​មិនមែន​ធ្វើ បុគ្គល​ដទៃ​មិនមែន​ទទួល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​នោះ​ធ្វើ បុគ្គល​នោះ​ទទួល បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ​ទទួល បុគ្គល​នោះ​ផង បុគ្គល​ដទៃ​ផង ធ្វើ បុគ្គល​នោះ​ផង បុគ្គល​ដទៃ​ផង ទទួល បុគ្គល​នោះ​មិនមែន​ធ្វើ បុគ្គល​នោះ​មិនមែន​ទទួល បុគ្គល​ដទៃ​ក៏​មិនមែន​ធ្វើ បុគ្គល​ដទៃ​ក៏​មិនមែន​ទទួល​ឬ។ អើ។ សុខ និង​ទុក្ខ គេ​ធ្វើ​ដោយខ្លួនឯង សុខ និង​ទុក្ខ បុគ្គល​ដទៃ​ធ្វើ សុខ និង​ទុក្ខ គេ​ធ្វើ​ដោយខ្លួនឯង​ផង បុគ្គល​ដទៃ​ធ្វើ​ផង សុខ និង​ទុក្ខ កើតឡើង​ព្រោះ​អាស្រ័យហេតុ មិនមែន​គេ​ធ្វើ​ដោយខ្លួនឯង មិនមែន​បុគ្គល​ដទៃ​ធ្វើ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៦៤] កម្ម មាន​ឬ។ អើ។ បុគ្គល​អ្នកធ្វើ​កម្ម មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម មាន​ឬ។ បុគ្គល​អ្នកធ្វើ​កម្ម មាន​ឬ។ អើ។ បុគ្គល​អ្នកធ្វើ​កម្ម​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​អ្នកធ្វើ​កម្ម​នោះ
ថយ | ទំព័រទី ១១០ | បន្ទាប់