មាន​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុ​ក្ខ​នោះៗ មិន​មាន ការ​ផ្តាច់​បង់​នូវ​វដ្តៈ មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម មាន​ឬ។ បុគ្គល​អ្នកធ្វើ​កម្ម មាន​ឬ។ អើ។ បុគ្គល មាន​ឬ។ បុគ្គល​អ្នកធ្វើ​បុគ្គល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម មាន​ឬ។ បុគ្គល​អ្នកធ្វើ​កម្ម មាន​ឬ។ អើ។ ព្រះនិព្វាន មាន​ឬ។ បុគ្គល​អ្នកធ្វើ​ព្រះនិព្វាន មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម​មាន​ឬ។ បុគ្គល​អ្នកធ្វើ​កម្ម មាន​ឬ។ អើ។ មហាប្រឹថពី មាន​ឬ។បេ។ មហាសមុទ្ទ មាន​ឬ។ ស្តេចភ្នំ​ឈ្មោះ​សិនេរុ មាន​ឬ។ ទឹក មាន​ឬ។ ភ្លើង មាន​ឬ។ ខ្យល់ មាន​ឬ។ ស្មៅ ឈើ​តូច និង​ឈើ​ធំ មាន​ឬ។ បុគ្គល​អ្នកធ្វើ​នូវ​ស្មៅ ឈើ​តូច និង​ឈើ​ធំ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម មាន​ឬ។ បុគ្គល​អ្នកធ្វើ​កម្ម មាន​ឬ។ អើ។ កម្ម​ដទៃ បុគ្គល​អ្នកធ្វើ​កម្ម ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក មាន​ឬ។ អើ។ បុគ្គល​អ្នក​រង​វិបាក មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក មាន​ឬ។ បុគ្គល​អ្នក​រង​វិបាក មាន​ឬ។ អើ។
ថយ | ទំព័រទី ១១១ | បន្ទាប់