បុគ្គលអ្នករងវិបាកនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នករងវិបាកនោះ មានឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ បុគ្គលមានឬ។ បុគ្គលអ្នករងនូវបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ ព្រះនិព្វាន មានឬ។ បុគ្គលអ្នករងព្រះនិព្វាន មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ មហាប្រឹថពី មានឬ។បេ។ មហាសមុទ្ទ មានឬ។ ស្តេចភ្នំឈ្មោះសិនេរុ មានឬ។ ទឹក មានឬ។ ភ្លើង មានឬ។ ខ្យល់ មានឬ។ ស្មៅ ឈើតូច និងឈើធំ មានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ