មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក មាន​ឬ ។បេ។ បុគ្គល​អ្នក​រង​វិបាក មាន​ឬ។ អើ។ វិបាក​ដទៃ បុគ្គល​អ្នក​រង​វិបាក ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេ​ចក្តីបំ​បួ្រញ។

ចប់ កល្យាណ​វគ្គ ទី១។


 [១៦៥] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ជន​ណាមួយ​ប្លែង​ឫទ្ធិ​បាន មាន​ឬ។ អើ។ ប្រសិនបើ​ជន​ណាមួយ ប្លែង​ឫទ្ធិ​បាន មាន​មែន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ជន​ណាមួយ ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ​បាន មាន​ឬ។បេ។ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​ដទៃ។បេ។ រឭក​ឃើញ​នូវ​បុព្វេ​និ​វា​សៈ។បេ។ ឃើញ​រូប​ដោយ​ទិព្វចក្ខុ។បេ។ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌ ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ មាន​ឬ។ អើ។ ប្រសិនបើ​ជន​ណាមួយ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​បាន មាន​មែន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន
ថយ | ទំព័រទី ១១៣ | បន្ទាប់