ដោយ​អត្ថ​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។ បរវាទី​ធ្វើ (នូវ​ពាក្យ​បេ្ត​ជ្ញា​ឲ្យ​មាំ) ថា ជន​ណាមួយ​ប្លែង​ឫទ្ធិ​បាន មាន ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ជន​ណា​ប្លែង​ឫទ្ធិ​បាន ជន​នោះ ទើប​ឈ្មោះថា​បុគ្គល ជន​ណា​មិន​ប្លែង​ឫទ្ធិ​បាន ជន​នោះ​មិន​ឈ្មោះថា​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជន​ណា ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ។បេ។ ជន​ណា ដឹងចិត្ត​របស់​បុគ្គល​ដទៃ។បេ។ ជន​ណា រឭក​ឃើញ​នូវ​បុព្វេ​និ​វា​សៈ។បេ។ ជន​ណា ឃើញ​រូប​ដោយ​ទិព្វចក្ខុ។បេ។ ជន​ណា ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ ជន​នោះ ទើប​ឈ្មោះថា​បុគ្គល ជន​ណា មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ ជន​នោះ មិន​ឈ្មោះថា​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អភិ​ញ្ញា​នុយោ​គ។


 [១៦៦] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​មាតា មាន​ឬ។ អើ។ បើ​មាតា មាន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។
ថយ | ទំព័រទី ១១៤ | បន្ទាប់