អើ។ ជន​ណាមួយ មិនធ្លាប់​កើតជា​បុគ្គល តើ​កើតជា​បុគ្គល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៦៨] បរវាទី​ធ្វើ (នូវ​ពាក្យ​បេ្ត​ជ្ញា​ឲ្យ​មាំ) ថា មាតា មាន ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ជន​ណាមួយ ធ្លាប់​កើតជា​មាតា​មក​ហើយ បែរជា​មិនកើត​ជា​មាតា​វិញ មាន​ឬ។ អើ។ ជន​ណាមួយ​ធ្លាប់​កើតជា​បុគ្គល​មក​ហើយ បែរជា​មិនកើត​ជា​បុគ្គល​វិញ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជន​ណាមួយ ធ្លាប់​កើតជា​បិតា ធ្លាប់​កើតជា​បងប្អូន​ប្រុស ធ្លាប់​កើតជា​បងប្អូន​ស្រី ធ្លាប់​កើតជា​ក្សត្រ ធ្លាប់​កើតជា​ព្រាហ្មណ៍ ធ្លាប់​កើតជា​អ្នកជំនួញ ធ្លាប់​កើតជា​អ្នក​គ្រួ ធ្លាប់​កើតជា​គ្រហស្ថ ធ្លាប់​កើតជា​បព្វជិត ធ្លាប់​កើតជា​ទេវតា ធ្លាប់​កើតជា​មនុស្ស​មក​ហើយ បែរជា​មិនកើត​ជា​មនុស្ស​វិញ មាន​ឬ។ អើ។ ជន​ណាមួយ ធ្លាប់​កើតជា​បុគ្គល​មក​ហើយ បែរជា​មិនកើត​ជា​បុគ្គល​វិញ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៦៩] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​សោតាបន្ន​បុគ្គល មាន​ឬ។ អើ។ ប្រសិនបើ​សោតាបន្ន​បុគ្គល
ថយ | ទំព័រទី ១១៦ | បន្ទាប់