មាន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងសកទាគាមិបុគ្គល មានឬ។បេ។ អនាគាមិបុគ្គល មានឬ។បេ។ ព្រះអរហន្ត មានឬ។បេ។ ឧភតោភាគវិមុត្តបុគ្គល មានឬ បញ្ញាវិមុត្តបុគ្គល មានឬ កាយសក្ខិបុគ្គល មានឬ ទិដ្ឋិប្បត្តបុគ្គល មានឬ សទ្ធាវិមុត្តបុគ្គល មានឬ ធម្មានុសារិបុគ្គល មានឬ សទ្ធានុសារិបុគ្គល មានឬ។ អើ។ ប្រសិនបើសទ្ធានុសារិបុគ្គល មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។
[១៧០] បរវាទីធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា សោតាបន្នបុគ្គល មាន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណាមួយ មិនធ្លាប់កើតជាសោតាបន្នបុគ្គល បែរជាកើតជាសោតាបន្នបុគ្គល មានឬ។ អើ។