ជន​ណាមួយ មិនធ្លាប់​កើតជា​បុគ្គល បែរជា​កើតជា​បុគ្គល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជន​ណាមួយ មិនធ្លាប់​កើតជា​សកទាគាមិ​បុគ្គល មិនធ្លាប់​កើតជា​អនាគាមិ​បុគ្គល មិនធ្លាប់​កើតជា​ព្រះអរហន្ត មិនធ្លាប់​កើតជា​ឧភតោភាគ​វិមុត្ត​បុគ្គល មិនធ្លាប់​កើតជា​បញ្ញា​វិមុត្ត​បុគ្គល មិនធ្លាប់​កើតជា​កា​យស​ក្ខិ​បុគ្គល មិនធ្លាប់​កើតជា​ទិដ្ឋិ​ប្ប​ត្ត​បុគ្គល មិនធ្លាប់​កើតជា​សទ្ធា​វិមុត្ត​បុគ្គល មិនធ្លាប់​កើត​ជា​ធម្មា​នុ​សា​រិបុ​គ្គ​ល មិនធ្លាប់​កើត​ជា​សទ្ធា​នុ​សា​រិបុ​គ្គ​ល តើ​កើត​ជា​សទ្ធា​នុ​សា​រិបុ​គ្គ​ល មាន​ឬ។ អើ។ ជន​ណាមួយ មិនធ្លាប់​កើតជា​បុគ្គល បែរជា​កើតជា​បុគ្គល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៧១] បរវាទី​ធ្វើ (នូវ​ពាក្យ​បេ្ត​ជ្ញា​ឲ្យ​មាំ) ថា សោតាបន្ន​បុគ្គល មាន ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ជន​ណាមួយ ជា​សោតាបន្ន​បុគ្គល​ហើយ ត្រឡប់ជា​មិនមែន​សោតាបន្ន​បុគ្គល​វិញ មាន​ឬ។ អើ។ ជន​ណាមួយ កើតជា​បុគ្គល​ហើយ បែរជា​មិនកើត​ជា​បុគ្គល​វិញ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជន​ណាមួយ ជាស​កទា​គាមិ​បុគ្គល​ហើយ ជា​អនាគាមិ​បុគ្គល​ហើយ ត្រឡប់ជា​មិនមែន​អនាគាមិ​បុគ្គល​វិញ មាន​ឬ។ អើ។ ជន​ណាមួយ កើតជា​បុគ្គល​ហើយ
ថយ | ទំព័រទី ១១៨ | បន្ទាប់