បែរជាមិនកើតជាបុគ្គលវិញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧២] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងគូនៃបុរស មាន ៤ គូ បុរសបុគ្គល ៨ រូប មានឬ។ អើ។ ប្រសិនបើគូនៃបុរស មាន ៤ គូ បុរសបុគ្គល ៨ រូប មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។
[១៧៣] បរវាទីធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា គូនៃបុរស មាន ៤ គូ បុរសបុគ្គល ៨ រូប មានមែន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ គូនៃបុរសមាន ៤ គូ បុរសបុគ្គល ៨ រូប មានប្រាកដ ព្រោះការកើតប្រាកដនៃព្រះពុទ្ធឬ។ អើ។ បុគ្គលកើតប្រាកដ ព្រោះការកើតប្រាកដនៃព្រះពុទ្ធឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកើតប្រាកដ ព្រោះការកើតប្រាកដនៃព្រះពុទ្ធឬ។ អើ។ បុគ្គលដាច់សូន្យ ឈ្មោះថាបុគ្គលមិនមាន ក្នុងកាលដែលព្រះពុទ្ធមានព្រះភាគទ្រង់បរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។