ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​ក៏​មិន​គប្បី​ពោល​ថា បុគ្គល​គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ព្រោះ​ពាក្យ​របស់​អ្នកនេះ ជា​ពាក្យ​ខុស។

ចប់ និ​គ្គ​ហចតុ​ក្កៈ។


 [៩] បើ​វាទៈ​របស់​អ្នក​នុ៎ះ យើង​សង្កត់សង្កិន​បាន​ដោយ​លំបាក អ្នក​ចូរ​ឃើញ​ក្នុង​ពាក្យ​សង្កត់សង្កិន​របស់​យើង​នោះ យ៉ាងនេះ​ចុះ​ថា អ្នក​គប្បី​ពោល​ថា បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម
ថយ | ទំព័រទី ១២ | បន្ទាប់