សង្ខ​តៈ​ដទៃ អសង្ខ​តៈ​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ខន្ធ មាន​បច្ច័យ​តាក់តែង ព្រះនិព្វាន មិន​មាន​បច្ច័យ​តាក់តែង បុគ្គល មិនមែន​មាន​បច្ច័យ​តាក់តែង មិនមែន​ជា​មិន​មាន​បច្ច័យ​តាក់តែង​ឬ។ អើ។ ខន្ធ​ដទៃ ព្រះនិព្វាន​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប មាន​បច្ច័យ​តាក់តែង ព្រះនិព្វាន មិន​មាន​បច្ច័យ​តាក់តែង បុគ្គល មិនមែន​មាន​បច្ច័យ​តាក់តែង មិនមែន​ជា​មិន​មាន​បច្ច័យ​តាក់តែង​ឬ។ អើ។ រូប​ដទៃ ព្រះនិព្វាន​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណ មាន​បច្ច័យ​តាក់តែង ព្រះនិព្វាន មិន​មាន​បច្ច័យ​តាក់តែង បុគ្គល មិនមែន​មាន​បច្ច័យ​តាក់តែង មិនមែន​ជា​មិន​មាន​បច្ច័យ​តាក់តែង​ឬ។ អើ។ វិញ្ញាណ​ដទៃ ព្រះនិព្វាន​ដទៃ បុគ្គល​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៧៥] បុគ្គល មានការ​កើតឡើង​ប្រាកដ មានការ​សូន្យ​ទៅ​ប្រាកដ ការប្រែប្រួល​នៃ​បុគ្គល កំពុង​ឋិតនៅ​ប្រាកដ​ឬ។ អើ។ បុគ្គល មាន​បច្ច័យ​តាក់តែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខត​លក្ខណៈ នៃ​សង្ខតធម៌​នេះ មាន ៣ ប្រការ
ថយ | ទំព័រទី ១២១ | បន្ទាប់