ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ជន​ណាមួយ កាល​រងទុក្ខ​វេទនា។បេ។ កាល​រង​អទុ​ក្ខម​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​អទុ​ក្ខម​សុខវេទនា មាន​ឬ។ អើ។ ប្រសិនបើ​ជន​ណាមួយ កាល​រង​អទុក្ខសុខ​វេទនា ដឹង​ច្បាស់​ថា អញ​រង​អទុ​ក្ខម​សុខវេទនា ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។ សកវាទី ធ្វើ (នូវ​ពាក្យ​ប្តេជ្ញា​ឲ្យ​មាំ) ថា ជន​ណា កាល​រង​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​សុខវេទនា ដូច្នេះ ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ជន​ណា កាល​រង​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​សុខវេទនា ជន​នោះ​ឯង ឈ្មោះថា បុគ្គល ជន​ណា កាល​រង​សុខវេទនា មិនដឹង​ច្បាស់​ថា អញ​រង​សុខវេទនា ជន​នោះ​ឯង មិន​ឈ្មោះថា បុគ្គល​ឬ។
ថយ | ទំព័រទី ១២៤ | បន្ទាប់