[១៨៣] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ធម៌ទាំងពួងជាអនត្តា ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។
[១៨៤] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គល រមែងមិនសង្ស័យ មិនងឿងឆ្ងល់ថា ទុក្ខហ្នឹងឯង កាលកើត ក៏កើតឡើង ទុក្ខហ្នឹងឯង កាលរលត់ ក៏រលត់ទៅ ការដឹងដោយមិនជឿស្តាប់បុគ្គលដទៃនៃបុគ្គលនោះ ហ្នឹងឯង រមែងមានក្នុងសម្មាទិដ្ឋិនុ៎ះ ម្នាលកច្ចានៈ សម្មាទិដ្ឋិ រមែងមានដោយហេតុប៉ុណ្ណេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។