[១៨៥] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​វជិរា​ភិក្ខុនី បាន​ពោល​ពាក្យ​នេះ ចំពោះ​មារ​មានចិត្ត​បាប​ថា
ម្នាល​មារ អ្នកជឿ​ថា​សត្វ ដូច្នេះ​ឬ (មួយទៀត) អ្នកមាន​ទិដ្ឋិ (យ៉ាងនេះ) ឬ នេះ​ជា​គំនរ​សង្ខារ​សុទ្ធ​ទេតើ សត្វ​មិន​មាន​ក្នុង​ទីនេះ​ទេ ដូចយ៉ាង​សព្ទ​ថា រថ ព្រោះ​កាល​បរិបូណ៌​ដោយ​អង្គ​យ៉ាងណា កាល​ខន្ធ​ទាំងឡាយ​មាន ការ​សន្មតិ​ថា​សត្វ រមែង​មាន ក៏​យ៉ាងនោះ​ដែរ ព្រោះថា ទុក្ខ​តែង​កើតឡើង​ផង ទុក្ខ​តែងតាំង​នៅ​ផង តែង​វិនាស​ទៅវិញ​ផង ធម្មជាត​ដទៃ​ក្រៅអំពី​ទុក្ខ មិនកើត​មាន​ទេ ធម្មជាត​ដទៃ​ក្រៅអំពី​ទុក្ខ មិន​រលត់​ទៅវិញ​ទេ

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
 [១៨៦] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះ​អានន្ទ​មាន​អាយុ បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះអង្គ​តែង​ត្រាស់​ថា លោក​សូន្យ លោក​សូន្យ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ដែល​ព្រះអង្គ​ត្រាស់​ថា លោក​សូន្យ តើ​ដោយហេតុ​ដូចម្តេច ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​អានន្ទ
ថយ | ទំព័រទី ១៣១ | បន្ទាប់