ធម្មជាត​សូន្យ​ចាក​ខ្លួន ឬចា​ករបស់​ដែល​អាស្រ័យ​នឹង​ខ្លួន ព្រោះហេតុនោះ ទើប​តថាគត​ពោល​ថា លោក​សូន្យ ម្នាល​អានន្ទ ចុះ​ធម្មជាត​អ្វី​ដែល​សូន្យ​ចាក​ខ្លួន ឬចា​ករបស់​ដែល​អាស្រ័យ​នឹង​ខ្លួន ម្នាល​អានន្ទ ភ្នែក​សូន្យ​ចាក​ខ្លួន ឬចា​ករបស់​ដែល​អាស្រ័យ​នឹង​ខ្លួន រូប​សូន្យ។បេ។ ចក្ខុវិញ្ញាណ​សូន្យ។បេ។ ចក្ខុ​សម័្ផស្ស​សូន្យ។បេ។ វេទនា​ណា​ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី ជា​អទុ​ក្ខម​សុខ​ក្តី តែង​កើតឡើង ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ វេទនា​នោះ ក៏​សូន្យ​ចាក​ខ្លួន ឬចា​ករបស់​ដែល​អាស្រ័យ​នឹង​ខ្លួន ត្រចៀក​សូន្យ។បេ។ សំឡេង​សូន្យ។បេ។ ច្រមុះ​សូន្យ … ក្លិន​សូន្យ។បេ។ អណ្តាត​សូន្យ … រស​សូន្យ។បេ។ កាយ​សូន្យ … ផោដ្ឋព្វៈ​សូន្យ។បេ។ ចិត្ត​សូន្យ … ធម្មារម្មណ៍​សូន្យ … មនោវិញ្ញាណ​សូន្យ … មនោ​សម្ផ័​ស្ស​សូន្យ។បេ។ វេទនា​ណា​ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី ជា​អទុ​ក្ខម​សុខ​ក្តី កើតឡើង​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ វេទនា​នោះ ក៏​សូន្យ​ចាក​ខ្លួន ឬចា​ករបស់​ដែល​អាស្រ័យ​នឹង​ខ្លួន ម្នាល​អានន្ទ ធម្មជាត​សូន្យ​ចាក​ខ្លួន ឬចា​ករបស់​ដែល​អាស្រ័យ​នឹង​ខ្លួន ព្រោះហេតុនោះ ទើប​តថាគត​ពោល​ថា លោក​សូន្យ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។
ថយ | ទំព័រទី ១៣២ | បន្ទាប់