ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។
[១៨៨] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសេនិយៈ គ្រូ ៣ ពួកនេះ មានប្រាកដក្នុងលោក គ្រូ ៣ ពួក តើដូចម្តេចខ្លះ ម្នាលសេនិយៈ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរផង បញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរផង ម្នាលសេនិយៈ មួយទៀត គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរ តែមិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរទេ ម្នាលសេនិយៈ មួយវិញទៀត គ្រូខ្លះ ក្នុងលោកនេះ មិនបញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀតទាត់ ថាឋិតថេរផង មិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរផង ម្នាលសេនិយៈ បណ្តាគ្រូទាំង ៣ ពួកនោះ