គ្រូណា បញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរផង បញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរផង ម្នាលសេនិយៈ នេះហៅថា គ្រូជាសស្សតវាទ ម្នាលសេនិយៈ បណ្តាគ្រូទាំង ៣ ពួកនោះ គ្រូណាបញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរ តែមិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរទេ ម្នាលសេនិយៈ នេះហៅថា គ្រូជាឧច្ឆេទវាទ ម្នាលសេនិយៈ បណ្តាគ្រូទាំង ៣ ពួកនោះ គ្រូណាមិនបញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរផង មិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរផង ម្នាលសេនិយៈ នេះហៅថាគ្រូ គឺព្រះសម្មាសម្ពុទ្ធ ម្នាលសេនិយៈ គ្រូទាំង ៣ ពួកនេះ តែងមានប្រាកដក្នុងលោក ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។
[១៨៩] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។
[១៨៩] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។