អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ឆ្នាំងទឹកដោះថ្លាឬ។ អើ។ ជនណាមួយ ធ្វើឆ្នាំងទឹកដោះថ្លា មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។
[១៩០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា ឆ្នាំងប្រេង ឆ្នាំងទឹកឃ្មុំ ឆ្នាំងទឹកអំពៅ ឆ្នាំងទឹកដោះស្រស់ ឆ្នាំងទឹកផឹក សៀនដាក់ទឹកផឹក កំសៀវដាំទឹកផឹក ផ្តិលខាត់ដាក់ទឹកផឹក បាយទៀងទាត់ បបរពិត ប្រាកដឬ។ អើ។ បបរណាមួយ ទៀងទាត់ ពិតប្រាកដ ឋិតថេរ មិនប្រែប្រួលជាធម្មតា មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមទេ។ សេចក្តីបំប្រួញ។