សេចក្តីសាបសូន្យរបស់ព្រះអរហន្ត ក្នុងកាលទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្តទាំងអស់ សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្តទាំងអស់ សាបសូន្យចាកអរហត្តឬ។ អើ។ សេចក្តីសាបសូន្យរបស់ព្រះអរហន្តទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៩២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត កាលបើសាបសូន្យចាកអរហត្ត តើសាបសូន្យចាកផលទាំង ៤ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (បើដូច្នេះ ខ្ញុំសួរអ្នកវិញ) សេដ្ឋី កាលទទួលនូវភាពជាសេដ្ឋី ព្រោះតែទ្រព្យ ៤ សែន កាលបើទ្រព្យ ១ សែន សាបសូន្យហើយ តើជាអ្នកសាបសូន្យចាកភាពជាសេដ្ឋីដែរឬ។ អើ។ (ចុះសេដ្ឋី) ឈ្មោះថាសាបសូន្យចាកសម្បត្តិទាំងអស់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ សេដ្ឋី កាលទទួលនូវភាពជាសេដ្ឋី ព្រោះតែទ្រព្យ ៤ សែន កាលបើទ្រព្យ ១ សែន សាបសូន្យហើយ តើគួរដើម្បីសាបសូន្យ ចាកសម្បត្តិទាំងអស់ឬ។ អើ។ (អើ បើដូច្នេះ) ព្រះអរហន្ត កាលសាបសូន្យចាកអរហត្ត គួរដើម្បីសាបសូន្យចាកផលទាំង ៤ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។