[១៩៣] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩៤] អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩៥] សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់