អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស មួយទៀត ប្រសិនបើ អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គប្បី​ពោល​ថា បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​មិនដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ព្រោះ​ពាក្យ​របស់​អ្នកនេះ ជា​ពាក្យ​ខុស ព្រោះហេតុនោះ សេចក្តី​សង្កត់សង្កិន​ណា ដែល​អ្នកធ្វើ​ហើយ សេចក្តី​សង្កត់សង្កិន​នោះ គឺ​អ្នកធ្វើ​មិន​ត្រឹមត្រូវ​ទេ អំពើ​ផ្ទុយ ខ្ញុំ​ធ្វើល្អ​ហើយ ការ​ញុំា​ងរ​បៀ​បពាក្យ​ឲ្យ​សម្រេច ខ្ញុំ​បាន​ធ្វើល្អ​ហើយ។

ចប់ និ​គ្គ​មចតុ​ក្កៈ។
ចប់ និ​គ្គ​ហៈ ទី២។


 [១១] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។
ថយ | ទំព័រទី ១៥ | បន្ទាប់