ជា​អ្នកមាន​ចិត្ត​ព្យាបាទ ជា​អ្នក​មិច្ឆាទិដ្ឋិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ពួក​ទេវតា មិន​ល្ងង់ មិន​ខ្លៅ ចេះដឹង មិន​ប្រកបដោយ​ការ​ពោល​ដោយដៃ (ដូច​មនុស្សគ​ទេ) អាច​ដើម្បី​ដឹង​នូវ​សេចក្តី​នៃ​សុភាសិត និង​ទុព្ភាសិត​បាន ពួក​ទេវតា ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ជ្រះថ្លា​ក្នុង​ព្រះធម៌ ជ្រះថ្លា​ក្នុង​ព្រះសង្ឃ តែង​ចូល​ទៅ​អង្គុយ​ជិត​ព្រះពុទ្ធ​មាន​ព្រះ​ភាគ សួរ​នូវ​ប្រស្នា​នឹង​ព្រះពុទ្ធ​មាន​ព្រះ​ភាគ កាលបើ​ប្រស្នា ដែល​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ដោះស្រាយ​ហើយ ក៏​មានចិត្ត​រីករាយ ពួក​ទេវតា មិន​ប្រកបដោយ​កម្ម​ជារ​នាំង មិន​ប្រកបដោយ​កិលេស​ជារ​នាំង មិន​ប្រកបដោយ​វិបាក​ជារ​នាំង មាន​សទ្ធា មាន​ឆន្ទៈ មាន​បញ្ញា គួរ​ដើម្បី​ចុះ​កាន់​សម្មត្តនិយាម ក្នុង​កុសលធម៌​ទាំងឡាយ ពួក​ទេវតា មិន​សម្លាប់​មាតា មិន​សម្លាប់​បិតា មិន​សម្លាប់​ព្រះអរហន្ត មិន​ធ្វើ​ព្រះ​លោហិត​របស់​ព្រះពុទ្ធ​ឲ្យ​កើតឡើង មិន​បំបែក​សង្ឃ ពួក​ទេវតា មិន​សម្លាប់សត្វ មិន​កាន់​យក​នូវ​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ មិន​ពោល​ពាក្យ​កុហក មិន​មាន​វាចា​ស៊កសៀត មិន​មាន​វាចា​អាក្រក់ មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍ មិន​មាន​អភិជ្ឈា​ជាប្រក្រតី មានចិត្ត​មិន​ព្យាបាទ ជា​សម្មាទិដ្ឋិ​ឬ។
ថយ | ទំព័រទី ១៨១ | បន្ទាប់