បព្វជ្ជា មិនមានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ បុគ្គលណាបួស ការប្រព្រឹត្តិព្រហ្មចរិយធម៌ របស់បុគ្គលនោះ មាន បុគ្គលណា មិនបួស ការប្រព្រឹត្តិព្រហ្មចរិយធម៌ របស់បុគ្គលនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៨] ភាពនៃបុគ្គលមានក្បាលត្រងោល មិនមានក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតាទេឬ។ អើ។ ភាពនៃបុគ្គលមានក្បាលត្រងោល មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ភាពនៃបុគ្គលមានក្បាលត្រងោល មិនមាន ក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ភាពនៃបុគ្គលមានក្បាលត្រងោល មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ភាពនៃបុគ្គលមានក្បាលត្រងោល មិនមានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា មានក្បាលត្រងោល ការប្រព្រឹត្តិព្រហ្មចរិយធម៌របស់បុគ្គលនោះ ក៏មានដែរ បុគ្គលណា មិនមានក្បាលត្រងោល ការប្រព្រឹត្តិព្រហ្មចរិយធម៌របស់បុគ្គលនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។