[២៥៩] ការ​ទ្រទ្រង់នូវ​សំពត់​កាសាវៈ ក្នុង​ពួក​ទេវតា មិន​មាន​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ក្នុង​ពួក​ទេវតា មិន​មាន​ទេ​ឬ។ អើ។ ការ​ទ្រទ្រង់​សំពត់​កាសាវៈ មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ការ​ទ្រទ្រង់​សំពត់​កាសាវៈ មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ទ្រទ្រង់​សំពត់​កាសាវៈ មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ការ​ទ្រទ្រង់​សំពត់​កាសាវៈ មិន​មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្ម​ចិ​រយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល​ណា ទ្រទ្រង់​សំពត់​កាសាវៈ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​របស់​បុគ្គល​នោះ មាន បុគ្គល​ណា មិន​ទ្រទ្រង់​សំពត់​កាសាវៈ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​របស់​បុគ្គល​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦០] ការ​ទ្រទ្រង់​បាត្រ មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មិន​មាន​ក្នុង​ពួក​ទេវតា​ឬ។ អើ។ ការ​ទ្រទ្រង់​បាត្រ មាន​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ
ថយ | ទំព័រទី ១៨៤ | បន្ទាប់