(ព្រៃ​រាំង) ហើយ​ត្រាស់​ដឹង​ទៀប​គល់​ពោធិព្រឹក្ស ព្រះមានព្រះភាគ (អង្គ​នោះ) ទ្រង់​ញុំាង​ធម្មចក្រ ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ក្រុង​ពារាណសី ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទី​នោះៗដែរ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក្នុង​ទី​ដទៃ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦២] ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ មិនកើត​ក្នុង​ពួក​ទេវតា​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ក្នុង​ពួក​ទេវតា មិន​មាន​ទេ​ឬ។ អើ។ ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ កើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ មិនកើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ កើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ មិនកើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ កើត​ក្នុង​មជ្ឈិម​ជនបទ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មានតែ​ក្នុង​ទីនោះ​ឯង ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក្នុង​ទី​ឯទៀត មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៦ | បន្ទាប់