[២៦៣] គូ​នៃ​សាវ័ក មិនកើត​ក្នុង​ពួក​ទេវតា​ទេ​ឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ក្នុង​ពួក​ទេវតា មិន​មាន​ទេ​ឬ។ អើ។ គូ​នៃ​សាវ័ក កើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ គូ​នៃ​សាវ័ក មិនកើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ គូ​នៃ​សាវ័ក កើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មាន​ក្នុង​ទីនោះ​ដែរ គូ​នៃ​សាវ័ក មិនកើត​ក្នុង​ទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ ក៏​មិន​មាន​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ គូ​នៃ​សាវ័ក កើត​ក្នុង​ដែន​មគធៈ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មានតែ​ក្នុង​ដែន​មគធៈ​នោះ​ឯង ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ក្នុង​ទី​ឯទៀត មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦៤] ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ក្នុង​ពួក​ទេវតា មាន​ឬ។ អើ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មាន​ក្នុង​ពួក​ទេវតា​ទាំងអស់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦៥] ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មាន​ក្នុង​ពួក​មនុស្ស​ឬ។ អើ។ ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌ មាន​ក្នុង​មនុស្ស​ទាំងអស់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់