[២៧២] អនាគាមិ​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​លោក​នេះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​ជាន់​សុទ្ធាវាស​នោះ​ឬ។ អើ។ សោតាបន្ន​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​លោក​នោះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​មនុស្សលោក​នេះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​ជាន់​សុទ្ធាវាស​នោះ​ឬ។ អើ។ សកទាគាមិ​បុគ្គល ជា​បុគ្គល​បរិនិព្វាន​ក្នុង​លោក​នេះ មាន​មគ្គ​ចំរើន​ហើយ ក្នុង​លោក​នោះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​លោក​នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបន្ន​បុគ្គល មាន​មគ្គ​ចំរើន​ហើយ​ក្នុង​លោក​នេះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​លោក​នេះ​ឬ។ អើ។ អនាគាមិ​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​ជាន់​សុទ្ធាវាស​នោះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​ជាន់​សុទ្ធាវាស​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល ជា​បុគ្គល​បរិនិព្វាន​ក្នុង​លោក​នេះ មាន​មគ្គ​ចំរើន​ហើយ​ក្នុង​លោក​នេះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​លោក​នេះ​ឬ។ អើ។ អនាគាមិ​បុគ្គល មាន​មគ្គ​ចំរើន​ហើយ ក្នុង​ជាន់​សុទ្ធាវាស​នោះ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ផល ក្នុង​ជាន់​សុទ្ធាវាស​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់