មិន​មាន​គន្លឹះទ្វារ ជា​ព្រះ​អរិយៈ មាន​ទង់​ដាក់ចុះ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មិន​ប្រកបដោយ​កិលេស មាន​ជំនះ​ឈ្នះ​ដោយ​ប្រពៃ​ហើយ បុគ្គល​នោះ បាន​កំណត់​ដឹង​នូវ​ទុក្ខសច្ច​ហើយ លះបង់​នូវ​សមុទយសច្ច ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចំរើន​នូវ​មគ្គសច្ច ធម្មជាត​ដែល​គួរ​ត្រាស់​ដឹង បុគ្គល​នោះ បាន​ត្រាស់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​កំណត់​ដឹង បុគ្គល​នោះ បាន​កំណត់​ដឹង​ហើយ ធម្មជាត​ដែល​គួរ​លះបង់ បុគ្គល​នោះ បាន​លះបង់​ហើយ ធម្មជាត​ដែល​គួរ​អប់រំ បុគ្គល​នោះ បាន​អប់រំ​ហើយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​សមុទយសច្ច។ លះ​រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និង​ពួក​កិលេស​ដែល​ជា​ចំណែក​មួយ​តាំងនៅ​ជាមួយនឹង​ធម៌​ទាំងនោះ។ ព្រះអរហន្ត ចំណែក​មួយ មិនមែន​ព្រះអរហន្ត ចំណែក​មួយ។បេ។ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ
ថយ | ទំព័រទី ២០៤ | បន្ទាប់