មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​និរោធ​សច្ច។ លះ​មានះ ឧទ្ធច្ចៈ និង​អវិជ្ជា ទាំង​លះ​ពួក​កិលេស​ដែល​ជា​ចំណែក​មួយ​តាំងនៅ​ជាមួយនឹង​ធម៌​នោះ។ ព្រះអរហន្ត ចំណែក​មួយ មិនមែន​ព្រះអរហន្ត ចំណែក​មួយ។បេ។ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ ធម្មជាត​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ មិន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ចំណែក​មួយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តើ​លះ​អ្វី​ដោយ​ការ​ឃើញ​នូវ​មគ្គសច្ច លះ​ឧទ្ធច្ចៈ អវិជ្ជា និង​ពួក​កិលេស​ដែល​តាំងនៅ​ជាមួយនឹង​ធម៌​នោះ។ ព្រះអរហន្ត ចំណែក​មួយ មិនមែន​ព្រះអរហន្ត ចំណែក​មួយ បុគ្គល​បាន​ដល់​នូវ​អរហត្ត បាន​ចំពោះ បាន​ត្រាស់​ដឹង បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ មិន​ពាល់ត្រូវ​ដោយ​នាមកាយ ចំណែក​មួយ បុគ្គល​មាន​រាគៈ​ទៅ​ប្រាស មាន​ទោសៈ​ទៅ​ប្រាស មាន​មោហៈ​ទៅ​ប្រាស មាន​ករណីយកិច្ច​ធ្វើ​ហើយ មានភារៈ​ដាក់ចុះ​ហើយ មានប្រយោជន៍​របស់​ខ្លួន​ដល់ហើយ​ដោយលំដាប់ មាន​ភព និង​សញ្ញោជនៈ
ថយ | ទំព័រទី ២០៥ | បន្ទាប់