អ្នកប្រាជ្ញ គប្បី​កំចាត់​បង់​នូវ​មន្ទិល​របស់​ខ្លួន បន្តិច​ម្តងៗ រាល់ៗ ខណៈ តាមលំដាប់ ដូច​ជាងមាស កាល​ដេញចោល​នូវ​មន្ទិល​នៃ​មាស ដូច្នោះ​ដែរ។

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ បុគ្គល​មិន​គួរ​ពោល​ថា បុគ្គល​លះ​ពួក​កិលេស ជា​ចំ​ណែ​កៗ ដូច្នេះ​ឡើយ។
 [២៨៤] បុគ្គល​លះ​ពួក​កិលេស ជា​ចំ​ណែ​កៗឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ធម៌ ៣ យ៉ាង គឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ ណាមួយ គឺ​សោតាបន្ន​បុគ្គល​នោះ បាន​លះ​ហើយ ជាមួយនឹង​ទស្សន​សម្បត្តិ គឺ​សោតាបត្តិ​មគ្គ ម៉្យាងទៀត សោតាបន្ន​បុគ្គល ផុត​ស្រឡះ​ហើយ ចាក​អបាយ​ទាំង ៤ ហើយ​មិន​គួរ​ធ្វើ​នូវ​ហេតុ​ដ៏​អាក្រក់​ទាំង ៦ (គឺ អនន្តរិយ​កម្ម ៥ និង​ការ​ងាកចិត្ត​ទៅកាន់​សាសនា​ដទៃ​ឡើយ)

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ បុគ្គល​មិន​គួរ​ពោល​ថា បុគ្គល​លះ​ពួក​កិលេស​ជា​ចំ​ណែ​កៗ ដូច្នេះ​ឡើយ។
 [២៨៥] បុគ្គល​លះ​ពួក​កិលេស​ជា​ចំ​ណែ​កៗឬ។
ថយ | ទំព័រទី ២០៧ | បន្ទាប់