[២៨៧] បុថុជ្ជន សង្កត់សង្កិន​កាមរាគ និង​ព្យាបាទ​ឬ។ អើ។ សង្កត់សង្កិន​ជ្រះស្រឡះ សង្កត់សង្កិន​មិន​ឲ្យ​មាន​សេសសល់ សង្កត់សង្កិន​មិន​ឲ្យ​មាន​បដិសន្ធិ សង្កត់សង្កិន​ព្រមទាំង​ឫស សង្កត់សង្កិន​ព្រមទាំង​តណ្ហា សង្កត់សង្កិន​ព្រមទាំង​អនុស័យ សង្កត់សង្កិន​ដោយ​អរិយ​ញ្ញាណ សង្កត់សង្កិន​ដោយ​អរិយមគ្គ កាល​ត្រាស់​ដឹង​នូវ​អកុប្បធម៌ ទើប​សង្កត់សង្កិន កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​សង្កត់សង្កិន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៨៨] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល លះ​កាមរាគ និង​ព្យាបាទ បុគ្គល​នោះ លះ​ជ្រះស្រឡះ លះ​មិន​ឲ្យ​មាន​សេសសល់។បេ។ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​លះ​ឬ។ អើ។ បុថុជ្ជន លះ​កាមរាគ និង​ព្យាបាទ បុថុជ្ជន​នោះ លះ​ជ្រះស្រឡះ លះ​មិន​ឲ្យ​មាន​សេសសល់។បេ។ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ទើប​លះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២០៩ | បន្ទាប់